Children Day in Khmer

 

ទិវាកុមារ ១ មិថុនា ២០១៣

បានបង្កើនការយកចិត្តដាក់ បង្កលក្ខណះឲ្យជួបគ្នា     និងសម្តែងភាពសប្បាយរីករាយរបស់កុមារគ្មានឧិកាស

picture1

កាលពីថៃ្ងទី១១ ខែមិថុនា ឆ្នាំ២០១៣ វេលាម៉ោងបាំ្របី និងសាមសិបនាទីព្រឹកនៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ​សម្បទាខេត្តតាកែវបានបា្ររព្ធខួបលើកទី៦៤ទិវាកុមារអន្តរជាតិ១មិថុនា និងខួបលើកទី១២ទិវាពិភពលោកប្រឆាំងនិង​ពលកម្ម​កុមារអន្តរ​​ជាតិ​១មិថុនា ។​ លោក សោម អ៊ុំមុន្នីរ៉ា​ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ សម្បទា និង ជាអនុប្រធានក្រុមប្រឹក្សា​ជាតិ​ដើម្បីកុមារប្រចាំខេត្តតាកែវ(កជក) បានធ្វើសេចក្តីរាយការណ៍និងស្វាគមន៍ជូនលោក ឈិត​   សុខុន អភិបាលរងខេត្តតាកែវ និងជាប្រធានគណអធិបតី ពីស្ថានភាព​ទូទៅរបស់កុមារមក​ពីមណ្ឌលកុមារ​កំព្រា​និងកុមារគ្មានឪកាសមកពីសហគមន៏ក្នុង​ខេត្ត​តាកែវដែលមានកុមារចូលរួមសរុបចំនួន ៣៣០នាក់/ស្រី១៤៨នាក់ ក្នុងនោះ អង្គការ ភីស៊ីបាននាំកុមារកំព្រា និងកុមារងាយរងគ្រោះដោយសារមេរោគអេដស៏និងដោយសារប្រការផ្សងៗចូលរួមក្នុងពិធីនេះដែរមានចំនូន៤២នាក់។ យោងតាមសារលិខិតរបស់រាជរដ្ឋភិបាលបានលើកឡើងថា ដើម្បីជាឧត្តមប្រយោជន៏របស់កុមារ ប្រទេសកម្ពុជាបានផ្តល់សច្ចាប័នលើអនុសញ្ញាអន្តរជាតិស្តីអំពីសិទ្ធិកុមារនៅថ្ងៃ១៥ ខែតុលា ឆ្នាំ១៩៩២ ហើយរដ្ឋធម្មនុញ្ញនៃព្រះរាជណាចក្រកម្ពុជាឆ្នាំ១៩៩៣បានចែងថា រដ្ឋធានារក្សាសិទ្ធិរបស់កុមារ ដែលមានចែកក្នុងអនុសញ្ញាស្តីអំពីសិទ្ធិកុមារនេះ។ ដើម្បីចូលរួមចំណែកឆ្លើយតបទៅនឹងសារលិខតនេះ និងជួយដល់កុមារឪ្យមានសិទ្ធិពេញលេញ អង្គការភីស៊ីបានចូលរួមចំណែកបា្ររព្វពិធីនេះឡើងក្នុងគោលបំណងគឺ៖ ចង់ឲ្យប្រជាជនទាំងអស់នៅក្នុងប្រទេសកម្ពុជា        ជាពិសេសប្រជាជននៅក្នុងខេត្តតាកែវនេះ បានយកចិត្តទុកដាក់លើកុមារនិងលើកកំពស់ពីតម្លៃរបស់កុមារ ហើយចូលរួមប្រឆាំងនឹងពលកម្មកុមារធ្ងន់ធ្ងរ,  បញ្ឈប់ពលកម្មកុមារបម្រើតាមផ្ទះ, ការជួញដូរកុមារ ពេស្យាចារលើកុមារ ហើយបែរមកលើស្ទួយកុមារ ដោយអភិវឌ្ឈន៏កុមារឲ្យក្លាយជាគ្រឺះមួយសម្រាប់អភិវឌ្ឈន៏ជាតិ ចាត់ទុកកុមារជាទំពាំងស្នង    ឬស្សី កុមារជាអនាគតរបស់ជាតិ និងអប់រំកុមារឲ្យក្លាយជាកុមារបីល្អគឺ៖ កូនល្អ សិស្សល្អ មិត្តល្អ និងអនាគតជាប្រជាពលរដ្ឋល្អ។ នៅក្នុងកម្មវិធីនេះដែរ ក្រុមសិល្បះកុមារបាន     សម្តែងពីរឿងទាក់ទងទៅនឹងការជួញដូរពលកម្មលើកុមារ អំពើហឹង្សា និងបញ្ហាគ្រឿងញៀន។ picture2 បន្ទាប់មកតំណាងកុមារបានឡើងអានចាប់   អារម្មណ៏បង្ហាញពីភាពរំភើបផង និងភាពលំបាកផង និងភាពងាយរងគ្រោះ របស់កុមារនៅក្នុងសង្គមសព្វថ្ងៃថា៖កុមារមិនសូវមានភាពកក់ក្តៅពីគ្រួសារនិងសង្គមទេ។ កុមាររស់នៅក្នុងគ្រួសារ មួយចំនួន ធំកំពុងមានស្ថានភាពលំបាកនិងអំពើហឹង្សា មានការរំលោភបំពាន ការកេងប្រវ័ញ្ចលើកម្លាំងពលកម្ម ខ្វះខាតជីវភាពរស់នៅ និងធ្វើការយ៉ាងធ្ងន់ធ្ងរទៀតផង។ ទន្ទឹមនឹងនេះ កុមារក៏បានបង្ហាញពីការរំភើបរំជួលចិត្តយ៉ាងខ្លាំង ដោយមើលឃើញពីការ យកចិត្តទុកដាក់របស់រដ្ឋ និងអង្គការបានធ្វើឪ្យពួកគេមានសេចក្តីសង្ឃឹម និងមានឪកាសបានសិក្សាដូចកុមារដែលរស់ក្នុង គ្រួសារមានជីវភាពល្អជាងខ្លួន។ពួកគេបានប្តេជ្ញាចិត្តខិតខំរៀនសូត្រឲ្យបានល្អប្រសើរដើម្បីអនាគតរបស់ខ្លួន។

picture 3

តាមសំដីរបស់កុមារី ធី ធារ៉ា អាយុ ៧ឆ្នាំ ជាកុមារកំ្រពាឪពុក រស់នៅជាមួយម្តាយមេម៉ាយដែលមានមុខរបរជាអ្នកស៊ី ឈ្នួលលាងចាន បានចូលរួមក្នុងពិធីទិវា១មិថុនាឲ្យដឹងថា៖ នាងខ្ញុំមានចិត្តសប្បាយរីករាយណាស់បានចូលរួមក្នុងពិធីនេះ បានជិះឡានជាលើកដំបូង បានញាំអាហារឆ្ងាញ់ៗ។ គ្រួសាររបស់ធារ៉ា ជាគ្រួសារមួយក្រីក្របំផុត គ្មានដីគ្មានផ្ទះ មានអំពើហឹង្សា ជីវភាពរស់នៅលំបាក បងៗរបស់នាង២នាក់ទៀតបានឈប់រៀនអស់ហើយ ជួយរកស៊ីម្តាយ ដើម្បីចិញ្ចឹមជីវិតប្រចាំថ្ងៃតែប៉ុណោះ​ ចំណែកធារ៉ា កំពុងរៀនថ្នាក់ទី១នៅសាលាមួយនៅក្នុងភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ក្រោមការជួយគាំទ្ររបស់អង្គការភីស៊ី(តាមសំដីរបស់លោក សុខ ឡាសាធជាបុគ្គលិកគាំទ្រកុមារ)។

picture 5picture 4

 

រូបភាពកុមារកំព្រា និងកុមារងាយរងគ្រោះនិងអ្នកស្ម័គ្រ​ចិត្ត

Bookmark the permalink.

Comments are closed