My Daughter is Free from HIV Infection (in Khmer)

ប្រតិបត្តិល្អតាមការណែនាំ

កូនរបស់នាងខ្ញុំមិនឆ្លងមេរោគអេដស៏

 Prevent 1អ្នកស្រី ឆាយ​ ស្រីម៉ៅ រស់នៅភូមិសូត្រថី្ម ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ​ គាត់បានដឹងថា​​មានផ្ទុកមេរោគអេដស៏តាំងពីឆ្នាំ២០០១។​ នៅឆ្នាំ២០០៣​សេវាOI/ARVនៅក្នុងខេត្តតាកែវបានចាប់ផ្តើមដំណើរការ គាត់បា​នមកទទួលសេវា Pre-ART/ART​នៅមន្ទីរពេទ្យបង្អែកដូនកែវ ខេត្តតាកែវ ពេលនោះកោសិការបស់គាត់មានចំនួន នៅក្រោម ២០០/មម៣។​ហើយអ្នកស្រីក៏បានទទួលសេវាព្យាបាលថ្នាំប្រឆាំង មេរោគអេដស៏សមស្របនៅទីនោះដែរ។​ នៅឆ្នាំ២០០៨​​មន្ទីរអង្គរកា​ក៏ចាប់ ផ្តើមមានសេវាព្យាបាលដោយថ្នាំប្រឆាំងមេរោគអេដស៏ អ្នកស្រីបាន ផ្ទេរការព្យាបាលមកមន្ទីរពេទ្យបង្អែកនេះវិញ និងនៅជិតផ្ទះជាងមុន។ ក្រោយ​​ពីមានសុខភាពប្រសើរឡើង​​ អ្នកស្រីចង់បានកូនមួយទៀត ក៏បានទៅពិគ្រោះជាមួយគ្រូពេទ្យ​​ព្យាបាល ។

       ពេលមានផ្ទៃពោះ គាត់នៅតែទទួលបានការព្យា បាល​ដោយថ្នាំ ប្រឆាំងមេរោគអេដស៏តាមរូបមន្តដដែល។​ អ្នក​ស្រីបានបន្ថែមថា៖ ចាប់ពី ពេលមានផ្ទៃពោះ​គាត់បានព្យា​យាមយក​ចិត្តទុកដាក់ក្នុងការទទួលការ ផ្តល់ប្រឹក្សាអំពីការ ព្យាបាលដោយប្រើថ្នាំប្រឆាំងមេរោគអេដស៏​​បានត្រឹមត្រូវ ទៀងទាត់ ជាប់លាប់ និងការប្រឈម​មុខ​ទៅ​នឹងការឆ្លង មេរោគអេដស៏ទៅកូន ព្រមទាំងទទួលបានព័ត៌មានពីសេវាបង្ការថែទាំ​នានាផងដែរ​ ជាមួយនោះអ្នកស្រីបានយកចិត្តទុកដាក់ចូលរួម ប្រជុំក្រុមជួយខ្លួនឯងជាទៀងទាត់។

            អ្នកស្រីត្រូវបានបុគ្គលិកអង្គការភីស៊ី និងអ្នកស្ម័គ្រចិត្តគាំទ្រសហគមន៏បញ្ជូនទៅទទួលសេវាពិនិត្យផ្ទៃពោះមុនពេល​សម្រាលនៅមណ្ឌលសុខភាពដែលនៅជិតផ្ទះ ដោយ​មិនចាំបាច់ទៅមន្ទីរពេទ្យបង្អែកអង្គរកា  ទេ។ ​អ្នកស្រីបានទៅពិនិត្យផ្ទៃពោះជាប់ជាប្រចាំនៅមណ្ឌលសុខភាពចំនួន៤ដងរហូតដល់ពេលសម្រាល​ ដោយមានការគាំទ្រថ្លៃធ្វើដំណើរពីអង្គការ។​​ អ្នកស្រីបានទទួលការផ្តល់ប្រឹក្សាពីគ្រូពេទ្យអំពីមធ្យោបាយក្នុងការកាត់បន្ថយការប្រឈមមុខនឹងការឆ្លងមេរោគអេដស៏ទៅកូន អំពីរបៀបចិញ្ចឹមកូន​និងប្រាប់ពីកាលបរិច្ឆេទនៅថ្ងៃសម្រាល​ រួមទាំងបានទទួលការប្រឹក្សា និងអប់រំបន្ថែមពីក្រុមថែទាំតាមផ្ទះទៀតផង។Prevent2

       អ្នកស្រីបានបន្ថែមទៀតថា​ គាត់មិនដែលភ្លេចទេនូវ រាល់ការណែនាំពីគ្រូពេទ្យ​និងបុគ្គលិកអង្គការ។​ ក្រោយ ពីសម្រាលកូនរួចហើយ ​អ្នកស្រីបានយកចិត្តទុកដាក់ ណាស់ក្នុងការថែទាំកូន ដើមី្បអោយកូនរបស់គាត់មាន សុខភាពល្អ​ បញ្ជៀសពីការឆ្លងមេរោគអេដស៏ ទៅកូន និងបានយកចិត្តទុកដាក់ចំពោះការផ្តល់ថ្នាំបន្តក់ សេ​រ៉ូមNVPរាល់២៤ម៉ោងម្តង ក្រោយពេលកើត​រយះពេល​៦សប្តាហ៏តាមវេជ្ជបញ្ជារបស់គ្រូពេទ្យជាប់ជាប្រចាំ និង បានយកកូនទៅធ្វើតេស្តPCR លើកទីមួយក្រោយពេល កើតរយះពេលមួយខែកន្លះ​ និងលើកទីពីរបន្តទៀត​ក្រោយកូនរបស់គាត់មានអាយុ៦ខែ​ និងលើកទីបីធ្វើតេស្ត អង្គបដិបក្ខប្រាណ។​

            ដោយសារនាងខ្ញុំបានយកចិត្តទុកដាក់​ អនុវត្តតាមដំបូន្មានដ៏ល្អរបស់គ្រូពេទ្យ​ និងក្រុមថែទាំពីអង្គការបានធ្វើអោយ កូនស្រីរបស់នាងខ្ញុំដែលមានអាយុ៣ឆ្នាំនេះ បានរួចផុតពីឆ្លងមេរោគអេដស៏​ មិនតែប៉ុណ្ណោះ មានសុខភាពល្អប្រសើរដូច កូនអ្នកដទៃផងដែរ (នេះតាមសំដីរបស់អ្នកស្រីឆាយ ស្រីម៉ៅអាយុ៣០ឆ្នាំ)។​

Bookmark the permalink.

Comments are closed