Restoring New Hope for a Family in Khmer

គ្រួសារយើងខ្ញុំមានសង្ឃឹមសារជាថ្មី

           ផល ផាណែត មានអាយុ១០ឆ្នាំ រៀនថ្នាក់ទី៤ នៅសាលាបឋមសិក្សាអង្គរុន និងជាកូនស្រីទី២របស់អ្នកស្រី រស់ ផានី ក្រោមការគ្រប់គ្រងរបស់លោកតា រស់ ឆិល ជាបុរសពោះម៉ាយមានវ័យ៧៤ឆ្នាំ​នៅភូមិគោដួល ឃុំត្រពាំង​ក្រសាំង ស្រុកបាទី ខេត្តតាកែវ។  ផាណែត មានម្តាយជាស្រ្តីមេម៉ាយហើយគនិងថ្លង់ទៀតផង។  Poor 1

      តាមប្រសាសន៏របស់លោកតា រស់  ឆិល ជាជីតា របស់ផាណែតថា៖ ម្តាយរបស់ផាណែតមិនដែលមាន សេចក្តី សុខទេ នៅក្នុងជីវិតជាមនុស្សគនិងថ្លង់។ មានបុរស​ចំនួន​២នាក់បានមកបោកប្រាស់នាង បុរសទីមួយយកនាង​បាន​​កូនប្រុសមួយហើយបោះបង់ចោល ឯបុរសទី២ក៏ដូចគ្នា​ដែរ យកបានកូនស្រីមួយក៏បោះបង់ចោលទៀត។

             លោកតាបានបន្តទៀតថា៖ នៅថ្ងៃទី ២៧ ខែមិនាឆ្នាំ ២០១៣​វេលាម៉ោង៣រសៀលកន្លងទៅនេះមិនដឹង ជាចៃដន្យ​អាក្រក់អីកូនខ្ទមដ៏តូចមួយនិងទ្រព្យសម្បត្តិ​​បន្តិច បន្តួចជា​កេរ្តិ៏​​​​ចុង​ក្រោយសម្រាប់ជីវិតខ្ញុំ និងជាជម្រកសម្រាប់ ចៅនិង​កូនអគ្គិភ័យបានត្រ​បាក់ឆាបឆេះអស់សល់តែ គ្រោងឆ្នឹងនិង​រនូត​​ខ្លះ​​តែប៉ុណ្ណោះ។  ក្រោយពីខ្ទម កំសត់ ត្រូវបាន​ភ្លើង​ឆាប​ឆេះអស់ ខ្ញុំគ្មានជំរកឯណាដើម្បីជ្រកទៀតទេ យើងបានប្រមូលកំណាត់ ឈើដែលសល់​ភ្លើងឆាបឆេះ នោះយក ធ្វើជាកូនគ្រែ និង​បោះ​តង់ស្នាក់នៅជាបណ្តោះអាសន្ន​ ក្រោមកិច្ចសហការល្អ​​ជា​មួយ​រដ្ឋអំណាច មូល​ដ្ឋាន កាកបាទក្រហម​ប្រចាំ​ស្រុក និងសប្បុរសជននានា អង្គការភីស៊ីបានចូលរួម​ចំណែក​ជួយតម្រូវការជាមូលដ្ឋាន ដូចជា ម៉ុង ភួយ កន្ទេល និងសម្ភារះមួយចំនួន​ផេ្សង​​ទៀតដូចជាស្លឹក​និងឈើដើម្បីឲ្យលោកតាមាន​លទ្ធភាពសាងសង់កូនខ្ទម​ឡើង​​​​វិញដើម្បីជាជម្រក និង​លើកស្ទួយជីវភាព​រស់នៅរបស់ គ្រួសារក្រីក្ររងគ្រោះ​មហន្ត​រាយ​មួយនេះ។Poor2

 តាមសម្តីរបស់កុមារី ផល ផាណែត ជាកុមារក្រោមការគាំទ្ររបស់អង្គ​ការ​​ភីស៊ី​ថា​ នាងខ្ញុំមានចិត្តសប្បាយរីករាយជា អនេកដែលបានអង្គការនិង​សប្បុ​រស​​ជនបានជួយ ដល់គ្រសារនាងខ្ញុំនៅ ពេលដែលមានគ្រោះអាសន្ន​ ជាពិ​សេស​​​អង្គការ​ភីស៊ីបានជួយដល់ គ្រួសារនាងខ្ញុំជាគ្រួសារក្រីក្រ និងបានគាំទ្រដល់នាងឲ្យ ខ្ញុំមានឪកាស បានបន្តការសិ្ឲក្សា នាងខ្ញុំប្តេជ្ញានឹងខិត ខំរៀនសូត្រដើម្បីអនាគតមួយភ្លឺស្វាង។ 

 

 

 

Bookmark the permalink.

Comments are closed