Saving for Life

ករណីសិក្សា

ភ្នំដិនក្រុមសន្សំតំបន់ទល់ដែន      

 

ភ្នំដិនខាងជើងជាភូមិមួយដែលស្ថិតនៅព្រំប្រទល់កម្ពុជា-វៀតណាម។ ក្រុមសន្សំប្រាក់នេះ​បានកើតឡើងដោយមានការសម្របសម្រួលពីអង្គការភីស៊ី។​ សមាជិកក្រុមសន្សំ​ចំនួន១៤នាក់ស្រី​ទាំងអស់។ ​ក្រុមនេះ​បាន​បង្កើត​​ឡើងនៅថ្ងៃ​ទី​២៤​​​​​ខែ​មេសា​ ឆ្នាំ​២០១២។​ ការ​បង្កើតឡើងនេះ​ក្នុង​គោលបំណងចង់ឲ្យសមា​​ជិក​ទាំង​អស់មាន​គំនិត​និងចេះសន្សំប្រាក់​និងពួកគេអាចខ្ចី​ប្រាក់​​ទាំងនេះ​ទៅប្រកបមុខរបរចិញ្ចឹ​ម​ជីវិត។​​        

​ក្រុម​នេះបានកំណត់ដាក់ទុន​ពី ៥,០០០​ទៅ​១០,០០០រៀលសម្រាប់មួយភាគហ៊ុន​ ហើយ​សមាជិក​​​ម្នាក់ៗអាចដាក់ភាគហ៊ុនបានលើពីនេះតាមលទ្ធ​ភាពដែលពួកអាចធ្វើបាន ​​និងបានឯក​ភាព​គ្នាយកការប្រាក់ត្រឹមតែ២ភាគរយ។

Saving for Life 1

មកដល់ថ្ងៃទី២៥ ​ខែ​មិថុនា ​ឆ្នាំ​២០១៣​ ក្រុមសន្សំដាក់ទុនបានចំនួន៧៨,៥០០០រៀល និង​ការ​បា្រក់​បាន​ចំនួន៥៨,០០០រៀល។ សមាជិក​ទាំង​អស់​មា​ចិត្តសប្បាយរីករាយជាខ្លាំង ដោយ​ពួក​គេ​បាន​​មើល​ឃើញពីការរីក​ចម្រើន​ និងមាន​ជំនឿ​នៅ​​ក្នុងក្រុម ព្រមទាំងបានដឹងពីវិធីនិងផល​ប្រយោជន៏​​នៃ​ការ​​សន្សំប្រាក់។

Saving for Life 2

តាមសម្តីរបស់​បង​ស្រី នុន សុខសីន​ រស់នៅភូមិភ្នំដិន​​ ឃុំភ្នំដិន ស្រុកគិរីវង់​ ខេត្តតាកែវ ជាប្រធានក្រុមសន្សំ​បាន​ឲ្យដឹងថា៖​ សមាជិក​របស់​​ក្រុម​ទាំង​អស់​​មាន​​​ចិត្ត​​សប្បាយ​រីក​រាយនិង​ពេញចិត្តចូលរួម​ក្រុម​សន្សំប្រាក់​ ពីព្រោះ​ពួក​គេ​បាន​យល់ពីផល​ប្រយោ​ជន៏​នៃការ​ចូលរួមក្រុម​សន្សំនេះ​។​ យោងតាមសេចក្តីសម្រេច​ចិត្ត​របស់​សមា​ជិកក្រុមបានឯកភាពគ្នាថាប្រាក់​ដែល​​​សន្សំ មានទាំងដើម និងការប្រាក់​​នេះ មិន​ទាន់​ធ្វើ​ការ​បែង​ចែងគ្នាទៅវិញទេ ​​ដោយ​ពួកគេ​មាន​បំណង​ចង់​សន្សំបន្តទៀត​ដើម្បី​ពង្រីក​ដើមទុន​ឲ្យ​បានច្រើន។  សមាជិក​ដែលបានខ្ចីប្រាក់នោះ បាន​​យក​ទៅ​ប្រកប​​មុខរបរ​ដូច​ជា៖ ទិញអេតចាយ, ទិញជីបាចស្រូវ ,​ ​ថ្នាំ​សម្រាប់បាញ់សម្លាប់សត្វល្អិត​ស៊ី​ឫ​កាត់​ស្រូវ​,​​និងលក់​ចាបហួយ។ ពីព្រោះស្ថាន​ភាពដីនៅ​តំបន់​នេះមិនអំណោយផលដល់ការដាំបន្លែ ណាមួយ​សមាជិក​ក្រុមមិនមានដីគ្រប់គ្រាន់​ដើម្បី​ដាំ​ដំណាំ​ ឫក៏ចញ្ចឺមសត្វទេ​ ​មានតែធ្វើស្រែនិង​ធ្វើ​អាជីវ​​​កម្មជួញ​ដូរ​ពីព្រោះតំនេះនៅជិតព្រំប្រទល់​ប្រទេស​កម្ពុជា និងវៀតណាមភាគខាងត្បូងប្រទេស។​តាមសម្តី​របស់​បងស្រី សុខ សីន​មានអាយុ៣០ឆ្នាំ។

Bookmark the permalink.

Comments are closed