Training to Become a Good Leader

បណ្តុះបណ្តាលឲ្យក្លាយជាអ្នកដឹកនាំល្អ

            កុមារជាង៤,០០០នាក់នៅក្នុងសហគមន៏គោលដៅបានរងគ្រោះដោយសារមេរោគអេដស៏និងជម្ងឺ អេដស៏​និងរងគ្រោះដោយសារប្រការផ្សេងទៀត  និងមានកុមារ៣៩៣នាក់ផ្សេងទៀតកំពុង រស់​នៅជាមួយ​មេរោគ​អេដស៏បាននិងកំពុង​ទទួលសេ​វា​​ថែ​ទាំ និងគាំទ្រ​ពី​អង្គ​ការ​​​ភីស៊ី។

Trainng to becom a good leader1

ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាចាំបាច់របស់ កុមារទាំងនេះ អង្គការភីស៊ីបានជ្រើសរើស​កុមារ​ចំនួន១៥២នាក់​នៅក្នុងចំណោមកុមារ​ដែល​បាន​រៀបរាប់ខាងលើ​នៅក្នុងអង្គការ​ទាំង​មូលធ្វើកិច្ច​សហការជាមួយប្រធានក្រុមជួយក្រុមដើម្បីជួយ​​សម្របសម្រួល​ការងារជួយដល់​កុមារ​ ។

            តាមផែនការយុទ្ធសាស្រ្តចតុកោណក្នុងចំនុចទី៤របស់រាជរដ្ឋាភិបាល បានលើកឡើងពីការ​កសាងសមត្ថភាពនិងការអភិវឌ្ឈន៏ធនធានមនុស្ស ។ ដើម្បីឆ្លើយតបទៅនឹងផែនការយុទ្ធ​សាស្រ្ត​ចតុ​កោណរបស់រាជរដ្ឋាភិបាល និងអនុវត្តតាមផែនការយុទ្ធសាស្រ្តរបស់ខ្លួន  អង្គការភីស៊ី​មានផែន​ការបណ្តុះបណ្តាលបុគ្គលិកនិងអ្នកស្មគ្រ័ចិត្តជារៀងរាល់ឆ្នាំឲ្យមានសមត្ថភាពគ្រប់គ្រាន់ដើម្បីរួម ចំណែកឆ្លើយតប​ទៅនឹងតម្រូវការជាចាំបាច់របស់សហគមន៏។

នៅថ្ងៃទី២៣ដល់២៤ ខែឧសភា ឆ្នាំ២០១៣កន្លងទៅនេះ អង្គការភីស៊ីសាខាស្រុកប្រតិបត្តិ​បាទី​ បានបើកវគ្គបណ្តុះបណ្តាលនេះដល់កុមារជាប្រធានក្រុមគាំទ្រកុមារបានប្រព្រឹត្តក្រោមការ​សម្របសម្រួល​របស់លោកហែម​គឹមអេងអ្នកសម្របសម្រួលប្រចាំស្រុកប្រតិបត្តិបាទី។                     ប្រធាន​បទ​ដែលបានលើមកពិ​ភាក្សា​មានចំនួន៤សំខាន់ៗគឺ៖

១-សុខភាពមាតា និងកុមារ

២-ចំណេះដឹងពីជម្ងឺរបេង

៣-ចំណេះដឹងពីជម្ងឺអេដស៏

៤-សិទ្ធិកុមារ និងបំណិនជីវិត

            សមាជិកដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាល​នេះ ជាប្រធានក្រុមគាំទ្រកុមារចំនួន១៧​នាក់​/ស្រី០៨នាក់។ ​​​ នៅក្នុងចំណោម១៧​នាក់​ដែលល​បាន​ចូលរួមវគ្គ​នេះ មានកុមារជាអ្នកផ្ទុក​មេរោគ​​អេដស៏​ចំនួន៣នាក់/ស្រី១នាក់ និង១៤នាក់ផេ្សងទៀតជាកុមារកំព្រា កុមារងាយរង​គ្រោះ​​ដោយសារ​មេរោគ​​​អេដស៏​និងកុមារងាយរង​គ្រោះដោយសារប្រការផ្សេងៗ។​

            តាមរយះការបណ្តុះបណ្តាលនេះ កុមារទាំង១៧នាក់បានទទួលចំណេះដឹងពីប្រធានបទ​ខាង​លើបន្ថែមទៀតលើចំណេះដឹងផេ្សងទៀតដែលមានពីមុនមក។ ពួកគេមានការបេ្តជ្ញាចិត្តយ៉ាង​មុតមាំជួយដល់ក្រុមកុមារនិងសហគមន៏របស់ពួកគេឲ្យមានចំណេះដឹងពីសុខភាពអនាម័យ​​​ និង​ទទួល​បាននូវសេវាសុខភាព និងសេវាផេ្សងៗ​ដែល​សហគមន៏ត្រូវការ ពួកគេសង្ឃឹមថា អំណឹះ​ពីនេះ​ទៅ​ សហគមន៏របស់​ពួកគេនឹង​កាត់បន្ថយ​បាននូវបញ្ហា​ដូច​ដែលមានសព្វថ្ងៃនេះជាមិនខាន។

Bookmark the permalink.

Comments are closed