Choosing the Right Way ( in Khmer)

ដើរផ្លូវមួយដែលត្រឹមត្រូវ និងល្អ

          ភូមិព្រែក៣ជាភូមិមួយនៅជនបទស្ថិតនៅក្នុង​ ឃុំសំរោង ស្រុកភ្នំក្រវាញ ខាងលិចខេត្តពោធិ៏សាត់​ប្រហែល​ជា​៣៨​​គីឡូ​ម៉ែត្រ។​ នៅក្នុងឆ្នាំ២០១៣នេះ បងស្រី ម៉ៅ សុភា មានអាយុ៣០ហើយ។​  អាពាពិពាហ៏របស់បងស្រីបានកើត​ឡើង​​​នៅក្នុង ឆ្នាំ២០០៣ជាមួយបុរសជាប្តីមានឈ្មោះថា សាប់ សុភា​ មានអាយុលើស​បងស្រី១ឆ្នាំ​ដែលរស់នៅក្នុង​ភូមិ​ជាមួយគ្នា។ ក្រោយពីបានរួមរស់ជាមួយគ្នាអស់រយះពេល១០ឆ្នាំមក គូស្រករនេះបានបង្កើតកូនចំនូន​​៤នាក់ទុកជា​បំណង​ដៃ​​នៃ​អនុស្សាវរីយ៏រយឆ្នាំ ។​

ដោយមានក្រុមការងាររបស់អង្គការភីស៊ី បានចុះទៅ អប់រំ និងផ្សព្វ​ផ្សាយដល់ភូមិនិងផ្ទះរបស់បងស្រី ពី មធ្យោបាយ ពន្យារកំណើតតាមបែប​សម័យទំនើបទាំង៥មានៈ ប្រើស្រោម​អានាម័យ, ថ្នាំលេប, ​ថ្នាំចាក់, ដាក់កង​ក្រោម​ស្បែក និងដាក់កងក្នុងស្បូន។​ បង​ស្រីបាន​យល់និងជឿជាក់​ពីគុណ​ប្រយោជន៏នៃការពន្យារ​កំណើត​ តែមានការស្ទាក់ ស្ទើរមិនហ៊ានពិភាក្សាជាមួយប្តី។​​ ក្រុមការ​ងារបានពិភាក្សា និងពន្យល់​ពី​ហេតុ​ផលផ្សេងៗ​ បងស្រីក៏បានប្រាប់ថា សព្វ ថ្ងៃនេះបងមានកូន​ចំនួនច្រើន សុខ​ភាពក៏មិនសូវល្អដោយ​មាន​ជំងឺ​បេះ​ដូង​​ចេះ​​តែ​​ដង្ហក់​ ហើយជីវភាពមានការលំបាក មិនមាន​ពេល​ឯណា​គ្រប់​គ្រាន់​ដើម្បីមើលថែទាំកូននិង​ប្រកប​មុខរបរ។​ ដោយ​មាន​​ហេតុ​​​​​ផលច្បាស់លាស់ និងមើលឃើញពីការលំបាកបែបនេះ បុគ្គលិកបាន លើកទឹកចិត្តឲ្យ បងស្រី ធ្វើការសម្រេចចិត្ត​​ទៅពិភាក្សាជាមួយប្តី​។ ​បន្ទាប់​មកបងស្រីក៏បានសម្រេចចិត្ត​ពិភាក្សា​និងប្រាប់ស្វាមីថា៖  ខ្ញុំមិន​ចង់បាន​កូន​ទៀតទេ​ពី​ព្រោះ​យើង​​មានកូនច្រើនហើយ ម៉្យាងសុខភាពរបស់ខ្ញុំក៏​មិន​សូវល្អដែរ ​ចំណែកជីភាពនៅក្រលំបាក ជាងនេះ ទៅ​​ទៀត ​ពេល​កូនធំឡើងយើងមិនមានលទ្ធភាពចិញ្ចឹមកូនឲ្យបានរៀនសូត្រជ្រៅជ្រះទេ។​ ក្រោយពីបានពិភាក្សាលើក ហេតុផលគ្រប់​គ្រាន់ ស្វាមីរបស់បងស្រីបានយល់ព្រមតាមសំណើ​របស់ភរិយា ពេលនេះបងស្រី មានចិត្តរំភើបនិងសប្យាយ ជាខ្លាំង​ ហើយ​​​បាន សម្រេចចិត្តពន្យារកំណើត​ដោយ​ប្រើ​​​ប្រាស់មធ្យោយពន្យារកំណើតរយះពេលវែង គឺដាក់កងនៅក្នុង ស្បូន។

            បុគ្គលិកអង្គការបានធ្វើលិខិតបញ្ជូននិងពន្យល់ពីសេវាដែលមាននៅក្នុងតំបន់នេះ គឺមានមណ្ឌលសុខ​ភាព​និង​សាន់គ្លីនិកនិង​ប្រាប់ពី​តំលៃនៃសេវា។​ ​នៅថ្ងៃទី២០​ ​ខែ​​ ០២ ឆ្នាំ២០១៣ បងស្រីបានទៅប្រើប្រាស់សេវា​នៅ​ក្នុង​មណ្ឌលសុខ​ភាព​សំរោង​​​។ តាមសម្តីរបស់បងស្រី សុភា​ បានឲ្យដឹងថា ក្រោយពីបានប្រើប្រាស់សេវានេះមក នាងខ្ញុំ​មាន​សុខភាព​ល្អ​ធម្មតាមិនមានប្រតិកម្មអ្វីឡើយ ហើយ​អ្វីដែលនាងខ្ញុំពេញចិត្តជាខ្លាំងនោះ គឺនាងខ្ញុំមានពេលគ្រប់គ្រាន់ដើម្បី​ថែ​​រក្សា​កូន និងសង្ឃឹមថា អនាគត​នាងខ្ញុំនិងគ្រួសារមិនរស់នៅក្រោមខ្ទមរខេករខាកដូចសព្វថ្ងៃនេះទៀតទេ។ អរគុណ​ណាស់​​ដែល​បាន​ណែនាំ​នាងខ្ញុំដើរផ្លូវមួយដែលត្រូវនិងល្អ។

Bookmark the permalink.

Comments are closed