GIVING GRANT FOR BETTER LIVING-BEING in Khmer

ផ្តល់ដើមទុនប្រកបមុខរបរដើម្បីជីវភាពប្រសើរ

តាមប្រសាសន៏បរសើបងស្រី ចាន់ ធី មានអាយុ៣៨ឆ្នាំ បានរៀបរាប់ទាំង​ទឹក​មុខ​មិន​សូវ​សប្បាយ​ថា៖ គ្រួសារនាងខ្ញុំ មិន​ដែលមានឪកាសទទួលបានការគាំ​ទ្រដូចថ្ងៃនេះទេ ពីព្រោះ​ជីវិត​នាង​ខ្ញុំជា​ក្មេងកំព្រា​ក្នុងរបបខ្មែរក្រហម ដែលមានអាយុ​៣ឆ្នាំ​។  ក្រោយពីរបបខ្មែរក្រហមដួលរលំទៅ​នាង​ខ្ញុំបានមករស់នៅក្នុងស្រុក​កំណើត​​នៅ​ភូមិ​ជ្រៃ​​កោង ឃុំស្លាកែត ស្រុកបាត់ដំបង ខេត្តបាត់​ដំបង។

នៅឆ្នាំ១៩៩៤នាងខ្ញុំបានរៀប​ការ​ជាមួយ​ស្វាមី​ជាជនពិការដែលមានមុខរបរជាអ្នក​សុំទាន​គេ មុខរបរសុំទានរបស់ប្តី នាងខ្ញុំ នេះ  គាត់បានប្រកប​ចាប់តាំងពីគាត់រងគ្រោះថ្នាក់ចរាចរដោយ​ក្រ​ឡាប់​​​ឡាននាឆ្នាំ១៩៩០នៅខេត្តបាត់ដំបង។​ បងស្រីបន្ត​ទៀតថា នាងខ្ញុំជាអតីតកុមារកំព្រា​ជាស្រ្តីក្រីក្រ មិនបានរៀនសូត្រ មិនមាន​ជម្រើស​ឯណារកស្វាមីដែលមានកាយសម្បទា ល្អដូចគេឯងនោះទេ ឲ្យតែមាន​ចិត្ត​ស្រឡាញ់ អាណិត​គ្នាទៅវិញទៅមកជាការល្អប្រសើរសម្រាប់ជីវិតនាងខ្ញុំហើយ។Kim Chhay 1​        ពិធី​បង្គលការដ៏តូច​មួយបានប្រព្រឹត្តឡើងក្រោមដំបូលខ្ទម ដែលមានការ​ចូលរួមរបស់ចាស់ទុំ២-៣​នាក់​​ដឹងឮ​តែ​ប៉ុណ្ណោះ។ ក្រោយពីរៀបការ​ ដោយ​មិនមាន​ដើមទុនរកស៊ី យើងទាំងពីរនាក់​ក៏​សម្រេច​ចិត្តបន្តមុខរបរ​សុំទាន ពេលខ្លះនាងខ្ញុំជួយ​រុញរ​ទេះប្តី​ដើរ​សុំទាន​រហូត​ដល់​ឆ្នាំ២០០៥​ដើម្បីចិញ្ចឹម​ជីវិត​។​

ដោយនាងខ្ញុំគិតថា ការ​ដើរ​សុំទានគេ​ មិន​មែន​ជា​អាជីព​ដើម្បី​ចិញ្ចឹម​ជីវិត​របស់​ខ្លួនអស់​មួយ​ជីវិត​ទេ ណាមួយនាងខ្ញុំក៏​មាន​កូនស្រីមួយ ដូចនេះ ពេល​​​ខ្លះ​នាង​ខ្ញុំក៏បានឆ្លៀត​ពេល​នៅផ្ទះ​រៀន​កាច់​ផ្កា​ក្រដាសនិង​ជ័រ​ដើម្បី មានអាជីពមួយនឹង​អាច​រក​ប្រាក់ចំណូល​តាមរយះនេះវិញ​។​ នាង​ខ្ញុំក៏បាន រៀន​ចេះ​ ហើយ​ធ្វើ​លក់​ដាច់ខ្លះមិនដាច់ខ្លះណាមួយគ្មាន​ដើមទុន។

ដោយនៅក្នុងឆ្នាំ២០០៥ ប្តីរបស់នាងខ្ញុំមានជម្ងឺជា​ទម្ងន់​​មិន​មាន​លុយ​កាក់ឯណា​ដើម្បី​ព្យាបាល ​ហើយពេល​​នោះនាងខ្ញុំក៏មាន​ផ្ទៃពោះកូនទី២ ផង ប្តីនាងខ្ញុំបាននាំ​កូន​ប្រព្ធន​​មករស់នៅក្នុង​ស្រុកកំណើតរ​ស់ខ្លួននៅ​ភូមិដូង ឃុំដូង ស្រុក​បាទី​​ខេត្តតាកែវ​ ។​ យើងបាននាំគាត់ទៅ​មន្ទីពេទ្យ​អង្គការ  ពិនិត្យឃើញថា គាត់​មានផ្ទុកមេរោគ​​អេដស៏​​ ក៏បាន​បញ្ជូន​​ទៅ ទទួល​សេវាសុខភាព​ដោយ​ប្រើថ្នាំ​ប្រឆាំង​​​មេរោគ​អេដ​ស៏​​នៅ​មន្ទីរ​​របស់ រដ្ឋនៅតំបន់​នេះ ឥឡូវនេះគា​ត់​មាន​សុខភាព​​ប្រសើរ​ឡើង​វិញ​ហើយ។

Kim Chhay 2

 

គឹម ឆាយ អាយុ៧ឆ្នាំ រៀនថ្នាក់ទី១​បាននិយាយទាំងមុខ​ញញឹមថា៖ ខ្ញុំមានចិត្តសប្បាយរីក​រាយ​ខ្លាំងណាស់ ដោយ​ពេល​នេះខ្ញុំមាន ខោ​អាវ ស្បែកជើង ​កា​តាបដាក់សៀវភៅ​ និង​សម្ភារះសិក្សា ព្រមទាំង​មុង​ភួយថ្មីជាដើម ​ ឥឡូវនេះខ្ញុំ​បាទ​មានអ្វីៗ លែង​ភ័យព្រួយដូចមុន​ទៀត​ហើយ។ ពីព្រោះម្តាយ​ឪពុកខ្ញុំគ្មាន​លុយសម្រាប់ទិញរបស់របរ​សម្ភារះថ្មីៗឲ្យខ្ញុំដូចនេះទេ។ ខ្ញុំ​នឹង​ប្រឹង​រៀនសូត្រ​ឪ្យបាន​ពូកែ។

បងស្រី ចាន់ធីបានបន្ថែម​ទៀត​ថា ការ​ផ្តល់ថវិកាចំនួន​២០០​ដុល្លាពី​អង្គការ​ដល់គ្រួសារ​នាង​ខ្ញុំ​នេះ ជា​ជំនួយ​​ដ៏ច្រើន​ដែល​នាង​ខ្ញុំ​មិនអាច​នឹង​ស្មានថា មានកា​រ​គាំ​ទ្រដល់គ្រួសារ​ក្រីក្រនេះ ដើមទុន​នេះ​ជា​អំណោ​យ​​ដ៏សប្បុរសមួយ​បានជួយ​ដល់គ្រួសារ នាងខ្ញុំយកមក​ប្រកប​មុខរបរអាចរកប្រាក់ចំណូលបានដើម្បីបន្តចិញ្ចឹមជីវិតហើយកូនៗរបស់នាងខ្ញុំមានឪកាសទៅសាលារៀន ។

Kim Chhay 3

 

 

 

 

រូបភាពចុះអភិបាលរបស់ក្រុមការងារដឹកនាំ​ដោយលោក ភែត។

 

 

 

 

 

 

 

 

 

 

Bookmark the permalink.

Comments are closed